អំពីយើង

          ក្រុមហ៊ុន​ប្រ៊ីធីស​ អឹមើរីខិន​ ថឹប៊ែកខូ​ (ខេមបូឌា) ​លីមីតធីត​ (ក្រុមហ៊ុនថ្នាំជក់ ​អង់គ្លេស ​អាមេរិកាំង ​កម្ពុជា)គឺជា​ក្រុមហ៊ុន​ឯកជន​ទទួល​ ខុសត្រូវ​​មាន​កំរិត​មួយ​ដែល​​ត្រូវ​បាន​បង្កើត​ឡើង​ នឹង​ចាប់​ដំណើរ​ការ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ក្នុងប្រទេសកម្ពុជា​នៅ​ក្នុង​កំឡុង​ខែមិថុនា​ ឆ្នាំ​
១៩៩៦ជាមួយ​នឹង​ដើម​ទុន​សរុប ​២៥ លានដុល្លា។​

          យើង​គឺជា​សាជីវកម្ម​ពលរដ្ឋ​គំរូ​ដ៏ល្អមួយ​ដែលត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ស្ថាប័ន​អាជីវកម្ម​ដែលបាន​ផ្តល់ឱកាស​ការងារ​ជូនដល់​ពលរដ្ឋកម្ពុជា​ច្រើនជាង​មួយពាន់​នាក់​ក្នុងរយៈពេល​​មួយឆ្នាំៗ​ ដែល​ក្នុងនោះ​យើង​មាន​បុគ្គលិក​អចិន្រ្ទៃយ៍​​​ ជាង៣០០នាក់ និង​បុគ្គលិក​តាម​រដូវកាល ​​ជាង
​៦៤៦​នាក់។​

សម្ព័ន្ធក្រុមហ៊ុនថ្នាំជក់ អង់គ្លេស អាមេរិកាំង


          ក្រុមហ៊ុន​ថ្នាំជក់​ អង់គ្លេស​ អាមេរិកាំង គឺជាសម្ព័ន្ធក្រុមហ៊ុន​ថ្នាំជក់​ធំបំផុត​ទីពីរ​នៅលើពិភពលោក​ដោយ​យើង​ត្រូវបាន​គេទទួល​ស្គាល់​ថាជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​​លើវិស័យ​​ឧស្សាហកម្ម​​ថ្នាំជក់​ ​ច្រើនជាង​​ ​៥០​ ​ប្រទេស​​​នៅជុំវិញ​​ពិភពលោក។​​​

          សម្ព័ន្ធក្រុមហ៊ុន​ថ្នាំជក់​ អង់គ្លេស ​អាមេរិកាំង​ជាស្ថាប័ន​មួយដែល​ផ្តល់​ឱកាស​ការងារ​ដល់ បុគ្គលិក​ជាង ៥៧០០០នាក់​នៅទូទាំង​ពិភពលោក​។​ យើង​បំពេញការងារ​ក្នុង បរិយាកាស​វប្បធម៌​ចំរុះ​ជាតិសាសន៍​ដែលមានរចនាសម័្ពន្ធ​នៃការគ្រប់គ្រង​បែបឯករាជ​ដែលបុត្រសម្ពន័្ធ​ក្រុមហ៊ុន​​នៅតាម ប្រទេស​នីមួយៗ​​មានសិទ្ធសេរីភាព​​ពេញលេញ​​ក្នុងការអនុវត្ត​​និងមាន​ទំនួលខុសត្រូវខ្ពស់​​ក្នុងការ​ធ្វើប្រតិបត្តិការ​អាជីវកម្ម​ក្រុមហ៊ុន​។

          យើង​មាន​ម៉ាក​យីហោ​ផលិតផល​បារី​ច្រើនជាង២០០​​ម៉ាកយីហោ​សំរាប់​អតិថិជន​របស់យើងដោយ​រាប់បញ្ចូល​ទាំង​ម៉ាកយីហោ​ផលិតផល​នាំមុខគេលើឆាក​អន្តរជាតិ ​មាន​ដូចជា​ បារី Dunhill Kent Lucky Strike និង បារី Pall Mall​ ដែលទទួលបាន​ប្រាក់ចំនូល​សរុប​ច្រើនជាង​ ៤០ពាន់​លានផោន។​