ទំព័រដើម

bat cambodia - ប្រតិបត្តិការប្រកបដោយភាពទទួលខុសត្រូវ

 
 

ប្រតិបត្តិការប្រកបដោយភាពទទួលខុសត្រូវ
 

         ការ​​ទទួល​ខុស​​ត្រូវ​​ជា​គោលការណ៍​​គ្រឹះ​​ដ៏​សំខាន់​​​នៃ​​យុទ្ធ​សាស្រ្ត​​អាជីវកម្ម​​របស់​​​យើង​​។​ ក្នុង​នាម​​ជា​​ក្រុមហ៊ុន​​ឈាន​មុខ​​គេ​លើ​​ឧស្សាហកម្ម​​​ថ្នាំ​ជក់​​​ក្នុង​​​ប្រទេស​​កម្ពុជា​​ ​ក្រុមហ៊ុន​​ថ្នាំជក់​ អង់គ្លេស​ អាមេរិកាំង​ កម្ពុជា​ ប្តេជ្ញា​​ធ្វើ​​​ប្រតិបត្តិការ​​​ប្រកប​​​ដោយ​​​​ការ​ទទួល​​ខុស​​ត្រូវ​​ខ្ពស់​​នូវ​​គ្រប់​​ទិដ្ឋភាព​​នៃ​​អាជីវកម្ម​​របស់​​យើង​​។​​

        ជាផ្នែក​មួយ​​នៃ​ក្រុមហ៊ុន​មេ​រួម​ គឺ​ក្រុមហ៊ុន​ថ្នាំជក់​ អង់គ្លេស​ អាមេរិកាំង ​យើង​ប្តេជ្ញា​គោរព​ និង​ប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​គោលការណ៍​ និងបទដ្ឋាន​ស្តង់ដា​រួមមួយ​ ដែល​បង្កើត​បាន​ជា​មូលដ្ឋាន​គ្រឹះ​សំរាប់​ដំណើរការ​អាជីវកម្ម​របស់​យើង​។​

គោលការណ៍ធុរៈកិច្ច

        គោលការណ៍​អាជីវកម្ម​ទាំងនេះ​​បង្កើត​បាន​នូវ​គោលការណ៍​គ្រឹះ​សម្រាប់​ក្រុមហ៊ុន​ ​ថ្នាំជក់ ​អង់គ្លេស​ អាមេរិកាំង ​កម្ពុជា ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប្រកប​ដោយ​ភាព​ទទួល​ខុស​ត្រូវ​។​ ដោយ​មាន​ការ​ពិភាក្សា​ជាមួយ​នឹងភាគី​ពាក់ព័ន្ធ​ក្នុង​ការបង្កើត​វា​ បទដ្ឋាន​នេះ​បាន​កំណត់​នូវគោលការណ៍​សំខាន់ៗ​​ចំនួន​៣​ធំៗ​៖ ការ​ទទួល​បាន​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​ ការថែទាំ​ផលិតផល​ប្រកបដោយ​ភាព​ទទួលខុស​ត្រូវ​ និង​ក្រមសីលធម៌​សាជីវកម្ម​ល្អ​។​

ក្រមប្រតិបត្តិធុរៈកិច្ច

        យើង​ប្តេជ្ញា​ធ្វើអ្វី​ដែល​ត្រឹមត្រូវ ​និង​ធ្វើសកម្មភាព​ប្រកប​ដោយ​ការទទួលខុសត្រូវ​គ្រប់ពេល​ឱ្យ​អស់​ពី​កំលំាង​កាយចិត្ត​។​ យើង​ជឿ​ជាក់​ ដែល​នេះ​ជំរុញ​ឱ្យ​យើង​ដឹងថា​ យើង​ធ្វើអ្វី​ដែល​ត្រឹមត្រូវ​ ​ហើយ​​យើង​ប្រព្រឹត្តិ​ក្នុង​ផ្លូវ​ត្រឹមត្រូវ​។​  ហើយជាពិសេស​ជាងនេះ​ទៅ​ទៀត​ យើង​បាន​សំលឹង​ឃើញ​ថា​ទាំង​នេះ​ វា​សំខាន់​សំរាប់​ការប្រតិបត្តិ​ដោយ​សក្តានុពល​ខ្លាំងក្លា​ប្រកប​ ដោយ​ចីរភាព​នៃ​​អាជីវកម្ម​​របស់​យើង​ក្នុង​រយៈពេល​ដ៏យូរអង្វែង។​ដូចនេះ​ហើយ​វា​ជា​កត្តាលីករ​ដ៏​សំខាន់​​​សំរាប់​យុទ្ធសាស្ត្រ​​អាជីវកម្ម​​របស់​យើង​​។​ វិធាន​​ និង​គោលការណ៍​​ត្រូវ​​បាន​​បង្កើត​​ឡើង​​សំរាប់​​ឱ្យ​​បុគ្គលិក​​​ទាំងអស់​​ដែល​​កំពុង​បំរើការងារ​ក្នុង​សម្ព័ន្ធ​​ក្រុមហ៊ុន ​ថ្នាំជក់ ​អង់គ្លេស​ ​អាមេរិកាំង​ ទាំងអស់​គោរព​​តាម​ ដើម្បី​​លើក​កម្ពស់​ការអនុវត្តន៍​ក្រមប្រតិបត្តិធុរៈកិច្ច​ដូចៗ​គ្នា​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។ ​​នៅ​ទីនេះផង​ដែរលោក-អ្នក​អាចទាញ​យកគោលការណ៍​ និងបទដ្ឋាន​ស្តង់ដា​នៃការរៀបចំ​​អាជីវកម្ម​​របស់​យើង​ទាំងអស់​បាន។

គោលការណ៍ទីផ្សារអន្តរជាតិ

        គោលការណ៍​​ទីផ្សារ​​អន្តរជាតិ​របស់​យើង​ ផ្តល់​នូវ​វិធីសាស្រ្ត​ដ៏​សម​ស្រប​ និង​​​មាន​​ការ​​​ទទួល​​ខុស​ត្រូវ​ ដល់​ទីផ្សា​រ​ទូ​ទាំង​សម្ព័ន្ធ​ក្រុមហ៊ុន​ទាំង​មូល​។

        យើង​​ជឿ​ថា​​ការ​​ធ្វើ​​ទីផ្សារ​​របស់​​យើង​​គួរ​​តែ​​មាន​​ការ​​ទទួល​​ខុស​​ត្រូវ​​ និង​​មាន​​ភាព​​ស្មោះ​​ត្រង់​​។

        គោលការណ៍ស្នូលទាំងបួនរបស់យើងគឺ៖​​​​

  • សកម្មភាពទីផ្សាររបស់យើង នឹង​មិន​ធ្វើ​ឱ្យ​មាន​ការ​ភាន់​ច្រលំ​អំពី​ហានិភ័យ​នៃ​ការ​ជក់​បារី។​
  •  យើង​នឹង​ធ្វើ​ទីផ្សារ​ផលិតផល​របស់​យើង​ ​ចំពោះ​​អតិថិជន​​អ្នក​​ជក់​​បារី​​ដែល​​ជា​​​មនុស្ស​​ពេញ​​វ័យ​​​តែប៉ុណ្ណោះ។​
  •  យើង​​នឹង​​មិន​​ធ្វើ​អ្វី​មួយ​​ដែល​​ជះ​​ឥទ្ធិពល​​ទៅ​​លើ​​ការ​​សម្រេច​​ចិត្ត​​របស់​​អតិថិជន​​ថា​​តើ​គួរ​ជក់​ ​ឬ​មិន​ជក់​បារី​ ឬ​ក៏​កំណត់​បរិមាណ​បារី​ដែល​ត្រូវ​ជក់​នោះ​ទេ​។
  • យើង​បញ្ជាក់​យ៉ាង​ច្បាស់​ចំពោះ​អតិថិជន​របស់​យើង​ថា​រាល់​ការ​​ចែក​ចាយ​ ​ផ្សព្វផ្សាយ​​លក់​​របស់​​យើង​​មាន​​ប្រភព​​មក​​ពី​​ក្រុមហ៊ុន​​ថ្នាំជក់​​ដែល​​មាន​​គោល​​បំណង​​ក្នុង​​ការ​​ជំរុញ​​ដល់​​ការ​​លក់​​​ផលិត​ផល​​ថ្នាំជក់​​​ដែល​ជា​ម៉ាក​យីហោ​របស់​យើង​។​
     

គោលការណ៍ធុរៈកិច្ច (74 kb) បើកនៅក្នុងវីនដូថ្មីមួយទៀត

ក្រមប្រតិបត្តិធុរៈកិច្ច (1.1 mb) បើកនៅក្នុងវីនដូថ្មីមួយទៀត

គោលការណ៍ទីផ្សារអន្តរជាតិ (472 kb) បើកនៅក្នុងវីនដូថ្មីមួយទៀត