ទំព័រដើម

bat cambodia - ហានីភ័យសុខភាពនៃការជក់បារី

 
 

ហានីភ័យសុខភាពនៃការជក់បារី

            ការជក់បារី​ពិតជា​នាំមក​នូវ​ផលប៉ះពាល់​ដល់សុខភាព​ដែល​បង្ក​ឱ្យ​មាន​ជា​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ ដូចជា​ជំងឺ​មហារីក​សួត​ ជំងឺផ្លូវដង្ហើម​ជំងឺបេះដូង​ ហើយអ្នកជក់​បារី​ភាគច្រើន​ជួបប្រទះ​នូវ​ការ​លំបាក​ក្នុងការ​បញ្ឈប់​ការជក់បារី។​

ស្ថិតិ​ដែល​មាន​មូលដ្ឋាន​ពី​វិទ្យាសាស្រ្ត​

           
ផលប៉ះពាល់​សុខភាព​ដែល​កើត​ចេញ​ពី​ការជក់បារី​ គឺត្រូវ​បាន​គេរកឃើញ​ពីការ​សិក្សា​រក​មេរោគ​រាតត្បាត​ជាស្ថិតិ​ដែល​មាន​មូលដ្ឋាន​ពីវិទ្យាសាស្រ្ត​ដោយ​ឆ្លងកាត់​ការ​ធ្វើពិសោធន៍​ជាក់​ស្តែង​នៅក្នុង​ចំណោម​ក្រុមមនុស្ស​ភាគច្រើន​ដោយ​មិនផ្អែក​ទៅ​លើ​បុគ្គល​ណាម្នាក់​នោះទេ។ ​តាមរយៈ​ការ​សួរសំនួរ​ស្ទង់មតិ​និងការអង្កេត​ពីក្រុម​មនុស្ស​ផ្សេងៗ​គ្នា​បានឱ្យ​ដឹងថា​ភាគច្រើន​​នៃ​​មេរោគ​​ជំងឺ​រាតត្បាត​តែងតែ​កើតឡើង​ចំពោះ​ក្រុមអ្នកជក់បារី​បើ​ប្រៀបធៀប​ជាមួយ​នឹង​ក្រុម​អ្នក​មិន​​ជក់បារី​។​

            ជាច្រើន​ឆ្នាំ​កន្លង​មកនេះ​ការសិក្សា​លើ​មេរោគ​ជំងឺ​រាតត្បាត​ប្រភេទនេះ​ បានផ្តល់​​នូវ​ទិន្នន័យ​ដែល​មាន​អត្រា គ្រោះថ្នាក់​​​ខ្ពស់​នៃជម្ងឺ​កើត​មាន​ក្នុង​ចំណោម​អ្នកជក់​បារី​បើ​ប្រៀបធៀប​ទៅនឹង​អ្នក​មិនជក់បារី។​ ការសិក្សា​នេះ​ថែមទាំង​​បង្ហាញ​​ទៀត​​ថា​​កំរិត​​នៃ​អត្រា​គ្រោះថ្នាក់​​ធ្លាក់​ចុះ​​បន្ទាប់ពី​​ពួកគេ​​ធ្វើការ​បញ្ឈប់​​ការជក់​បារី​​ហើយ​ការ​បញ្ឈប់​​ការ​ជក់បារី​​កាន់តែ​​លឿន​​វា​​កាន់តែ​​ធ្វើ​ឱ្យ​​ប្រសិទ្ធភាព​​ក្នុងការ​​កាត់បន្ថយ​អាត្រា​​គ្រោះ​ថ្នាក់​​​កាន់់តែ​​សំរេច​​បាន​​លទ្ធផល​​ល្អ។
​​
            ជាទូទៅវិទ្យាសាស្រ្តសិក្សាលើមេរោគជំងឺរាតត្បាតគឺត្រូវបានប្រើប្រាស់ដើម្បីតាម ដាន​រុករក​មើល​អំពី​មូលហេតុ​ដើមដែល​បណ្តាល​ឱ្យកើត​មានជំងឺ​ផ្សេងៗ​ដោយបាន​ផ្តល់នូវ​ទិសដៅ​ច្បាស់លាស់​សម្រាប់​ការ​ធ្វើ​​ពិសោធន៍​​តាមដាន​​យ៉ាង​ហ្មត់ចត់​​របស់​​មន្ទី​ពិសោធន៍​​វិទ្យាសាស្រ្ត​។​ ជាមួយ​​នឹង​​ការជក់បារី​​តាមរយៈ​​ការស៊ើប​​អង្កេត​​មន្ទីរ​​ពិសោធន៍​​​ ជា​ច្រើន​​នៅ​ក្នុង​​ប៉ុន្មាន​​ឆ្នាំ​មក​នេះ​បាន​​បង្ហាញ​​អោយ​​ឃើញ​​​​នូវ​​បញ្ហា​​បន្ថែម​​ទៀត​​នៃ​អត្រា​គ្រោះថ្នាក់​​ដែល​អាច​​កើត​​ចេញ​អំពី​ការជក់បារី។ ​ទោះ​បីយ៉ាងណា​ក៍ដោយ​មកទល់​នឹង​ពេល​បច្ចុប្បន្ន​​នេះ​​ពួកអ្នក​ វិទ្យាសាស្រ្ត​នៅតែ​មិនទាន់​មានលទ្ធភាព​ក្នុង​ការកំណត់​អោយ​បាន​ច្បាស់លាស់​ពី​យន្តការ​ជីវសាស្ត្រ​​ណា​មួយ​ក្នុង​ការពន្យល់​បកស្រាយ​ នូវ​ស្ថិតិ​អំពី​ការភ្ជាប់​ទំនាក់ទំនង​រវាង​ការជក់ ទៅ​​នឹង​ជំងឺ​​មួយ​ចំនួន​​មួយវិញ​ទៀត​​ពួកអ្នក​​វិទ្យាសាស្រ្ត​​ក៏​នៅ​​តែ​​មិនទាន់​​មានសមត្ថភាព​​ក្នុង​​ការអះអាង​​អំពី​ឥទ្ធិពល​នៃ​សារធាតុ​​ផ្សែង​​ដែល​អាច​បង្ក​​ឱ្យ​មាន​​កើត​ជា​​ជំងឺរាតត្បាត​​នៅ​ឡើយ​​​ដែរ។​

            នេះ​​មានន័យ​​ថា​​វិទ្យាសាស្រ្ត​​នៅ​តែ​​មិនទាន់​​ធ្វើការ​​កំណត់​​បាន​​នូវ​​អត្តសញ្ញាណ​ ​ថា​តើ​​អ្នកជក់បារី​​ប្រភេទ​ណា​​​ដែល​នឹង​ត្រូវ​​ទទួលរង​​ជំងឺរាតត្បាត​​ពីការជក់បារី​​ហើយ​ថា​​តើ​អ្នកជក់បារី​​ប្រភេទ​ណាខ្លះ​​ដែល​មិន​​ទទួល​រង​​ជំងឺ​រាតត្បាត​​ពី​ការ​ជក់បារី។​ ​អ្នក​វិទ្យាសាស្រ្ត​​ក៏​មិនទាន់​​អាច​ប្រាប់​​ឱ្យដឹង​បាន​ផង​ដែរថា​​តើ​បុគ្គល​​ប្រភេទ​​ណា​ខ្លះ​ធ្លាក់​ខ្លួន​ឈឺ​​ដោយ​សារ​តែ​ពួកគេ​​បាន​ជក់បារី​​នេះ​គឺ​​ដោយសារ​​តែ​គ្រប់ប្រភេទ​​នៃជំងឺ​​ដែល​​អាច​​កើតមាន​​ឡើង​​ពីការជក់បារី​​ក៏ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​កើត​មាន​​ឡើង​ចំពោះ​​អ្នកដែល​​មិន​ជក់បារី​​ផងដែរ។
​​​
         គេ​អាច​​និយាយ​បានថា​​តាមការ​សិក្សា​ជាច្រើន​កន្លង​មក​មិនទាន់​អាច​បង្ហាញ​បានថា​ការ​​ជក់​បារី​គឺជា​មូលហេតុ​ចំបង​ក្នុង​ការ​បង្ក​ឱ្យមានជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ ដូចជា​ មហារីកសួត​ ជំងឺផ្លូវដង្ហើ​ម ជំងឺ​រលាក​ទងសួត​និងជំងឺបេះដូង​​នៅឡើយទេ។

         កិច្ចខិតខំប្រឹងប្រែង​លើ​ការងារ​របស់​យើង​ជាច្រើន​ឆ្នាំបាន​និង​កំពុង​រួម​បញ្ចូល​សំរេច​ បាន​នូវ​ការ​ស្រាវជ្រាវ​​ការ​វាយ​តម្លៃ​ពី​សក្តានុពល​នៃប្រភេទ​ផលិតផល​ដែល​ផ្តល់​នូវអត្រាហានិភ័យ​តិច​ជាង​ដល់​សុខភាព​ និង​សំរេច​បាន​នូវ​ផលិតផល​ជំនួសបារី​ដែល​មាន​ជាតិនីកូទីន។​

តើ​មាន​កត្តា​អ្វីខ្លះ​ដែល​អ្នក​គួរ​ពិចារណា​អំពី​ផលប៉ះពាល់?​

  • ការជក់បារី​គឺជា​មូលហេតុ​នៃ​ជំងឺធ្ងន់ធ្ងរ​ និង​អាច​ធ្វើឱ្យ​បាត់បង់​ជីវិត។​
  • ហានិភ័យ​សុខភាព​ក្នុង​ក្រុមអ្នកជក់​គឺវាស្ថិត​នៅលើ​បរិមាណ​នៃការជក់បារី​ដែល​នឹងផ្តល់​ផល​ប៉ះពាល់​​កាន់​​តែ​​ខ្លាំង​​សំរាប់​​អ្នក​​ដែល​បានជក់បារី​រយៈពេល​ច្រើនឆ្នាំ​និងអ្នក​ជក់បារី​ក្នុងចំនួន​ច្រើន​ក្នុង​មួយថ្ងៃៗ។​
  • ហានិភ័យ​បាន​កាត់បន្ថយ​ក្នុងក្រុម​អ្នកជក់បារី​គឺ​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ទាំងឡាយ​ដែល​សំរេចចិត្ត​បញ្ឈប់​ការជក់​ហើយ​ការបញ្ឈប់​ការជក់​កាន់តែ​លឿន​គឺនាំឱ្យ​មានប្រសិទ្ធភាព​កាន់​តែខ្ពស់។ ​
  • អ្នក​ជំនាញ​ហាម​មិនឱ្យ​ជក់បារី​នៅកំឡុង​ពេល​មាន​ផ្ទៃពោះ។ ​
  • វិធី​តែ​ម្យ៉ាង​គត់​ក្នុងការ​ជៀសផុត​ពី​ហានិភ័យ​សុខភាព​គឺ ​មិនត្រូវ​ជក់បារី។​