ទំព័រដើម

bat cambodia - អាជីពការងារ

 
 

អាជីពការងារ

នាំមកនូវភាពខុសគ្នារបស់អ្នក


            ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស ​អាមេរិកាំង​ កម្ពុជា ​ជាស្ថាប័ន​ការងារ​មួយដែលមាន​ កំរិត​ស្តង់ដារ​អន្តរជាតិ​ល្អឥតខ្ចោះ​យើង​ជាកន្លែង​ដែល​សាកសម​បំផុត​សំរាប់​អ្នកដែល​ចង់អភិវឌ្ឍន៍​ខ្លួន​ក៏ដូចជា​អ្នក​ដែល​មានឆន្ទៈ​ខ្ពស់​ក្នុងការ​ចូលរួម​ធ្វើឱ្យ​អាជីវកម្ម​របស់​យើង​មាន​ការរីកចំរើន។​ ការ​ចូលរួម​ជាមួយ​យើងនៅ​ទីនេះត្រូវ​បានចាត់​ទុកថា​ជា​ការវិនិយោគ​ដ៏មានសារៈសំខាន់​ នៅក្នុង​អនាគត​អាជីព​ការងារ​ប្រកបដោយ​សក្តានុពល ដ៏​អស្ចារ្យ​របស់អ្នក។ ក្នុងឱកាស​នៃការអភិវឌ្ឍន៍​ខ្លួនរបស់​អ្នក​យើង​ផ្តល់​អាទិភាព​ដល់អ្នក​ក្នុង​ការសិក្សា​រៀនសូត្រ​ពីអ្វី​ដែល​ថ្មី​នៅទីនេះ​ហើយ​យើង​ផ្តល់ការគាំទ្រ​អ្នកគ្រប់ពេល​វេលា​ប៉ុន្តែ​ភាពជោគជ័យ​របស់​អ្នកគឺអាស្រ័យ​លើ​រូបអ្នក​ផ្ទាល់​ជាអ្នកកំណត់។​

           យើង​សូមស្វាគមន៍ដល់លោកអ្នក​ដែល​មានទេពកោសល្យ​ និងការតាំងចិត្ត​ខ្ពស់​ក្នុងការ​បំពេញ​​ការងារ​ពី​គ្រប់​ផ្នែក​​ដែល​មានឆន្ទៈ​ក្នុងការ​ពាំនាំ​យកនូវ​ជំនាញ​របស់​ខ្លួន​មកប្រើប្រាស់​ក្នុង​ក្រុមហ៊ុន​ថ្នាំជក់​អង់គ្លេស​ អាមេរិកាំង​ កម្ពុជា​​ យើង។​​

           មិនថា​អ្នកជា​អ្នក​ដែល​មាន​វិជ្ជាជីវៈ​ការងារ​គ្រប់គ្រាន់​ ឬក៏​អ្នក​ជាអ្នក​ទើបបញ្ចប់​ការសិក្សាថ្មីៗ​ហើយ​ចង់ឈាន​​ជើង​ចូល​ទៅ​ក្នុងវិស័យ​ការងារ​នោះទេ​ ក្រុមហ៊ុន​ថ្នាំជក់​ អង់គ្លេស​ អាមេរិកាំង ​កម្ពុជា ​សូមស្វាគមន៍ ​លោក អ្នកចូល​មក​​កាន់​ស្ថាប័ន​ការងារ​សកម្ម​ និងលំដាប់​ថ្នាក់ស្តង់ដារ​ពិភពលោក។​

           សូមជ្រើស​រើស​នូវ​ផ្នែក​ណាមួយ​នៃអាជីវកម្ម​របស់យើង​ដែលលោក ​អ្នកគិតថា​សាកសម​ទៅ​នឹងវិជ្ជា​ជីវៈ​​របស់​អ្នក​មាន​​ដូចខាង​ក្រោម។​

            សូមធ្វើការ​ទំនាក់ទំនង​មកកាន់​យើង​តាមរយៈ​ recruitment@bat.com  ឬក៏​ចូលទៅ​កាន់គេហ​ទំព័រ​ការងារ​របស់​យើង ​www.bat-careers.com បើកនៅក្នុងវីនដូថ្មីមួយទៀត  ដើម្បី​ស្វែងរក​ប្រភេទ​ការងារ ​ដែលលោក អ្នកចូលចិត្ត​ហើយ​ធ្វើការ​ដាក់ពាក្យ។​