ទំព័រដើម

bat cambodia - តើអាចបញ្ឈប់ការជក់បារីបានឬទេ?

 
 

           ការ​បោះបង់​ឈប់ជក់​បារី​គឺ​ពិត​ជា​ពិបាក​។ ទោះបីជា​យ៉ាង​ណា​យើង​ជឿថា​វា​ជា​​ការសំខាន់​ណាស់​ដែល​ថា​អ្នកជក់​បារី​ខ្លួនឯង​មានឆន្ទៈ​ពិតប្រាកដ​ក្នុង​ការចាក​ចេញ​នោះ​ពួកគេ​ពិតជា​អាច​ធ្វើការ​បញ្ឈប់​ការជក់បារី​បាន​តាមរយៈ​ការទទួល​បាន​នូវ​ការ​លើកទឹក​ចិត្ត​ ​ក៏ដូចជា​ការ​មានជំនឿ​លើ​ខ្លួនឯង​ថាពិតជា​អាច​បញ្ឈប់​បាន។​ យើង​មាន​ជំនឿ​ថា​បើ​អ្នក​ចង់បញ្ឈប់​នោះ​អ្នក​នឹង​អាច​ធ្វើបាន។

          
គេ​អាច​និយាយ​បានថា​អ្នកជក់បារី​ភាគច្រើន​ គឺ​គ្មាន​ឯករាជភាព​ក្នុងការ​ចាកចេញ​ឆ្ងាយ​​ពីបារី​នោះទេ​បើ​ទោះ​ជា​ពួកគេ​បាន​ដឹង​ច្បាស់​អំពី​គ្រោះថ្នាក់​ដែល​កើតចេញ​ពី​ការជក់បារី​ក៏​ដោយ​ លើសពីនោះ​ពួកគេ​បែរ​ជា​ត្រលប់​មក​ជក់​វា​ជា​ញឹកញាប់​ ហើយ​ទី​បំផុត​គឺ​ពួកគេ​ពិបាក​ក្នុង​ការស្វែង​រក​មធ្យោ​បាយ​ដើម្បី​បញ្ឈប់វា។

          ទោះបីជាយ៉ាងនេះក្តី​ មាន​អ្នក​ជក់បារី​រាប់លាន​នាក់​នៅលើ​ពិភពលោក​អាច​ធ្វើការ​បញ្ឈប់​​ការជក់បារី ​បាន​ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​ថ្នាំពេទ្យ​ជា​ជំនួយ​ក្នុង​ការបញ្ឈប់ឡើយ​ ដោយ​ពួកគេ បាន​កែប្រែ​របៀប​ជក់ញឹកញាប់​របស់​ពួក​គេ ទៅ​តាម​ទីកន្លែង​ ពេលវេលា​ និង ​ទៅតាមកាលៈទេសៈ​នៃ​សង្គម​ដែល​គេ​រស់នៅ។ ​នៅ​ប្រទេស​មួយ​ចំនួន​ដូចជា​នៅ​ចក្រភព​អង់គ្លេស​ មាន​អតីតអ្នកជក់​បារី​ជា​ច្រើន​ដែល​ជា​អ្នកជក់បារី។​

          មានវិធី​សាស្រ្ត​ក្នុង​ការបញ្ឈប់​ការជក់បារី​ជាច្រើន​ត្រូវ​បាន​ណែនាំ​ដូចជា​ការប្រើជំនួស​​ដោយ​ ជាតិ​នីកូទីន​តាមរយៈ​ការផ្លាស់​ប្តូរ​ទំលាប់​មក​ប្រើ​ patches និង​ស្ករកៅស៊ូ​វិញ។ ​នៅពេល ដែល​ការប្រើប្រាស់​មធ្យោបាយ​ទាំងនេះ​ទទួល​បាន​ផលវិជ្ជមាន​តែកត្តា​ដ៏សំខាន់​មួយទៀត​ដើម្បី​ធ្វើឱ្យ​ការបញ្ឈប់​នេះ​ប្រកប​ទៅ​ដោយ​ជោគជ័យ​នោះ​គឺការលើកទឹកចិត្ត​ និង​ការ​មានជំនឿ​ជឿជាក់​លើខ្លួន​ឯងថា​អាច​ធ្វើបាន។​

កត្តា​សំខាន់ៗ​គួរ​ពិចារណា​ដើម្បី​បញ្ឈប់​ការជក់បារី៖​

  • ទំលាប់​នៃ​ការជក់​បារី​ពិតជា​មាន​ការលំបាក​ណាស់​ក្នុងការបញ្ឈប់។​  យុវជន​ពេញវ័យ​គ្រប់រូប​គួរ​ពិចារណា​អំពីផល​លំបាក​ពេលក្រោយ​ក្នុង​ការបញ្ឈប់​នៅពេល​ពួក​គេចាប់​ផ្តើម​ធ្វើការសំរេច​​ចិត្ត​ជក់វា។​
  • សំរាប់​អ្នក​ដែល​ចង់​បញ្ឈប់​ការជក់បារី​ គឺមាន​កត្តាសំខាន់​ពីរយ៉ាង ​ទីមួយ​ ការលើក​ទឹកចិត្ត ​និង​ទីពីរ គឺការជឿជាក់​លើខ្លួនឯង។​
  • គ្មាន​អ្វី​ដែល​មានអនុភាព​ខ្លាំងក្លា​ក្នុងការ​រារាំង​អ្នក​មិន​ឱ្យ​បញ្ឈប់​ការជក់បារី​នោះទេ​ ប្រសិនបើ​អ្នក​មាន​ការ​លើកទឹកចិត្ត​ និង​ឆន្ទៈ​ផ្ទាល់​ខ្លួន​ក្នុង​ការ​បញ្ឈប់វា។​
  • មាន​មនុស្ស​រាប់​លាន​នាក់​រួចមកហើយ​បាន​បញ្ឈប់​ការជក់បារី​បាន​ដោយជោគជ័យ។​
  • ដំបូន្មាន​ស្តីអំពី​ការបញ្ឈប់​ការជក់បារី​ គេអាចសែ្វងរក​បាន​ពីប្រភព​ផ្សេងៗ​ដូចជា ​តាមរយៈ ​អាជ្ញា​ធរ​សុខភាព​សាធារណៈ​ និងអ្នកជំនាញ​ដែលមាន​វិជ្ជាជីវៈ​ផ្នែកខាង​សុខភាព ​និងនៅក្នុង​   បណ្តា​ប្រទេស​មួយ​ចំនួន​គេ​ថែមទាំងអាច​ធ្វើការ​សុំ​ដំបូន្មាន​បាន​តាមរយៈ​បណ្តាញ​ទូរស័ព្ទដែល​ដាក់​អោយ​ប្រើប្រាស់​ថ្នាក់ជាតិ។​