ទំព័រដើម

bat cambodia - ការកាត់បន្ថយអត្រាគ្រោះថ្នាក់

 
 

ការកាត់បន្ថយអត្រាគ្រោះថ្នាក់

             ការកាត់បន្ថយ​អត្រា​គ្រោះថ្នាក់​គឺជា​កត្តា​សំខាន់​ក្នុង​ការកំនត់​ពីអនាគត​អាជីវកម្ម​របស់​​យើង។

            
យើង​ដឹងថា​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​បង្កហានិភ័យ​ដ៍ធ្ងន់ធ្ងរ​ដល់សុខភាព​ហើយ វិធី​តែមួយ​គត់​ក្នុងការ​បញ្ចៀស​នូវ​រាល់ហានិភ័យ​ទាំងនេះ​គឺការ​មិនប្រើប្រាស់​ថ្នាំជក់។​ ប៉ុន្តែ មនុស្ស​ពេញវ័យ​ជាច្រើន​បាន​សំរេច​ចិត្ត​ជ្រើស​យក​ការជក់បារី​ដូច្នេះ​អ្វីដែល​ជា​អាទិភាព​របស់​យើង​គឺបន្ត​បង្កើន​ការខិតខំ​ប្រឹងប្រែង​បង្កើតឱ្យ​បាន​នូវ​​ប្រភេទ​​​ផលិតផល​​ថ្នាំជក់​​ជំនាន់​ថ្មី​ដែលមាន​ផលប៉ះពាល់​តិចតួច​ដល់សុខភាព​ និង​ផលិតផល​ជំនួស​ដែលមាន ជាតិ​នីកូទីន។

ឧបសគ្គ


            ផលប៉ះពាល់​សុខភាព​ដល់អ្នក​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​ គឺជា​ផលអវិជ្ជ​មាន​មួយ​ក្នុង ការ​រារាំង​ដល់​ដំណើរ​ការ​​អាជីវកម្ម​របស់យើង​។ ​ដូច្នេះ​ហើយ​ក្រុមហ៊ុន​ថ្នាំជក់ ​អង់គ្លេស អាមេរិកាំង បាន​នឹងកំពុង​ធ្វើការ​ស្រាវជ្រាវ​អភិវឌ្ឍ​ន៍អោយ​មាន​នូវប្រភេទ​ផលិតផល​ថ្នាំជក់​ដែល​ផ្តល់​ផល​ប៉ះពាល់​តិចតួច​ដល់​សុខភាព ​ក៍ដូចជា ផលិតផល​ជំនួស​បារី​ដែល​មាន​ជាតិ​នីកូទីន​ ដែល​នឹងទទួល​បាន​នូវការ​គាំទ្រ​ពីអ្នក​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ និងនិយ័តករក្នុង​ ការចរាចរណ៍ ដាក់​លក់​ផលិតផល​ទាំងនោះ​នៅ​លើ​ទីផ្សារ។

            ដូចច្នេះ​ក្រុមហ៊ុន​ថ្នាំជក់ ​អ្នកវិទ្យាសាស្រ្ត និងនិយ័តករត្រូវសហការគ្នាដើម្បីធានាបាននូវ វិធីសាស្ត្រ​​វិទ្យាសាស្រ្ត​ថ្មីៗ​ដែលមាន​មូលដ្ឋាន​ក្នុង​ការ​វាយ​តម្លៃ​នូវផលិតផល​ថ្មី​ដែលមាន​សក្តានុពល​នៃ​អត្រា​គ្រោះ​ថ្នាក់​ទាប។​ កត្តា​នេះ​នឹងនាំ​ឱ្យអតិថិជន​ទទួល​បាន​នូវ​ភាព​ជឿជាក់​ពី ព័ត៌មាន​ដែល​ពួកគេ​បាន​ទទួល​គឺ​មាន​មូលដ្ឋាន​ផ្អែក​លើវិទ្យាសាស្រ្ត​ហើយ​លើសពីនោះ​ពួកគេថែម​ទាំង​មាន​ឯករាជ​ក្នុង​ការ​ជ្រើសរើស​​ប្រភេទ​ផលិតផល​សំរាប់​ការជក់​ដែល​មិន​ប៉ះពាល់​ដល់សុខភាព​ពួកគេ​ទៀតផង។​

ការ​ពិត​នៃជាតិនីកូទីន​

  • ជាតិ​នីកូទីន​កើតឡើង​ដោយធម្មជាតិ​នៅក្នុង​សន្លឹកថ្នាំជក់ ​ហើយ​ជាតិនីកូទីន​មានកំរិត​ទាបជាង​យ៉ាង​ច្រើន​ត្រូវ​បានរកឃើញ​ផងដែរ​នៅក្នុង​រុក្ខជាតិ​មួយ​ចំនួន​​ដូចជា​ ប៉េងប៉ោះ​ ដំឡូង និង​ត្រប់វែង ។​
  • ផលិត​ផល​ជំនួស​ថ្មី​ដែលមានជាតិនីកូទីន​គឺពិត​ជា​មានសារប្រយោជន៍​ក្នុងការ​កាត់បន្ថយ​ហានីភ័យ​ដល់​​សុខភាព។​
  • សារជាតិ​ពុលភាគ​ច្រើន​ត្រូវបាន​គេរកឃើញ​នៅក្នុង​ផ្សែងបារី​ដែល​បង្ក​ឱ្យមាន​ជំងឺ​ធ្ងន់ធ្ងរ​ដល់​សុខភាព។​ ដូច្នេះ​ជំងឺ​ដែលកើត​ចេញពី​ការជក់បារី​មិនមែន​បង្កឡើង​ដោយ​សារជាតិនីកូទីន​ដែល​មាន​នៅក្នុងបារី​នោះទេ។​

ដំណោះស្រាយ​របស់យើង​


            កម្មវិធី​ស្រាវជ្រាវ​ និងការអភិវឌ្ឍ​ផលិតផល​ជំនាន់ថ្មី​របស់​ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អាមេរិកាំង​ ត្រូវបាន​ផ្តោតជា​សំខាន់​ទៅលើ​ការកាត់​បន្ថយ​នូវផល​ប៉ះពាល់ ហើយ​យើងបាន​ និង​កំពុង​បង្កើត​ឱ្យ​មាន​នូវប្រភេទផលិតផល​ថ្នាំជក់ជំនាន់​ថ្មី និងផលិតផល​ជំនួស​មានជាតិ ​នីកូទីន​ដែល​ផ្តល់​ជា​ជម្រើស​ផលិតផល​ដែលមាន​ផល​ប៉ះពាល់តិច​ជាង​បើប្រៀប​ធៀបទៅ ​នឹង​ផលិត​ផល​​ថ្នាំជក់​ធម្មតា​នាពេលបច្ចុប្បន្ន។

           ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស​ អាមេរិកាំង​ បច្ចុប្បន្ន​កំពុង​ធ្វើការ​ជាមួយ​អ្នកវិទ្យាសាស្រ្ត​ និង​និយ័តករ​​ដើម្បី លើក​កម្ពស់​ប្រភេទ​ផលិតផល​ជំនាន់ថ្មី​ ក៍ដូច​ជាការ​តស៊ូ​មតិ​ទៅលើការ ​តាក់​តែង​ច្បាប់​ដែល​នឹងផ្តល់​ដល់​អ្នកប្រើប្រាស់​ជា​កត្តាចំបង​នូវប្រភេទ​ផលិតផល​ប្រកបដោយ​ សុវត្ថិភាព និង​គុណភាព​​ក៏ដូចជា​​ ការជំរុញ​​ឱ្យសំរេច​​បាន​​នូវប្រភេទ​​ផលិតផល​​នីកូទីន​ថ្មី​ ដែល​មានតួនាទី​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់ ឬក៏បញ្ឈប់​ការជក់បារី។​