ទំព័រដើម

bat cambodia - ការទប់ស្កាត់យុវវ័យមិនឱ្យជក់បារី

 
 

Youth smoking prevention

         ការទទួលខុសត្រូវ​ខ្ពស់​គឺស្ថិត​នៅ​ជាដរាប​ជាមួយ​នឹងធុរៈកិច្ច​របស់យើង​ហើយយើង​កំពុងតែ​ខិតខំ​បង្ហាញថា​យើងកំពុង​តែមាន​ការទទួលខុសត្រូវ​ខ្ពស់​នៅ​ក្នុង​ធុរៈកិច្ច​របស់​យើង។​

          ក្រុមហ៊ុន​​ថ្នាំជក់ អង់គ្លេស ​អាមេរិកាំង​ ​កម្ពុជា ​​មិនគាំទ្រ​​​ឱ្យយុវវ័យ​​ដែល​​មិនទាន់​​គ្រប់​អាយុ​ជក់បារី​​ឡើយ​​ហើយ​​យើង​​បាន​​ចាត់ទុក​​បញ្ហានេះ​​ជាបញ្ហា​ចំបង​​មួយ​​របស់​សង្គម​​​ក្នុង​ពេល​​បច្ចុប្បន្ន​​ ហើយ​​​​យើង​​មានឆន្ទៈ​​ក្នុង​ការ​ធានា​​ឱ្យបាន​​ថា​មាន​តែ​នីតិជន​​គ្រប់​អាយុ​​តែ​ប៉ុណ្ណោះ​​​ដែលអាច​អនុញ្ញាត​​​ឱ្យ​ទិញ​​ និង​ជក់​បារី​​បាន​។​ ​ដើម្បីរួមចំណែក​​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​​យើង​​បាន​​ផ្តោត​​សំខាន់​​ទៅ​​លើ​កម្មវិធី​​ដើម្បី​​ដោះស្រាយ​​នូវ​បញ្ហា​​ដោយ​ផ្តោត​​ទៅ​លើ​​ការ​ត្រូត​ពិនិត្យ​​លើការ​​ទិញ និង​លក់។​​

         កម្មវិធី​​ការត្រូត​ពិនិត្យ​លើការ​ទិញ ​និង​លក់​នៅតាម​ទីតាំង​លក់រាយ​នានា​ផ្តោត​សំខាន់​ទៅ ​លើ​ការរិតត្បិត​មិនឱ្យ​មានការ​លក់​នូវ​ផលិតផល​ថ្នាំជក់​ទៅដល់​អនីតិជន​ដែលមិនទាន់គ្រប់​អាយុ​នៅគ្រប់​ទីកន្លែង​លក់។ កម្មវិធី​រួមបញ្ចូល​ទាំង​គម្រោងការណ៍​ពិនិត្យ​អាយុ​របស់​អ្នកទិញ​បារី​ជាមុន​ព្រមទាំង​អប់រំ​ដល់អាជីវករ​ទាំងឡាយ​ឱ្យបាន​យល់​អំពីច្បាប់​ទាំង​ឡាយ​ដែលពាក់ព័ន្ធ​ក៏ដូចជា​មធ្យោបាយ​មួយ​ចំនួន​ក្នុងការ​ទប់ស្កាត់​ការលក់​បារី​ឱ្យ​អនីតិជន​ដែល​មិន​ទាន់​គ្រប់អាយុ​តាមច្បាប់​កំណត់។
​​
         ក្រុមហ៊ុន​​​​យើង​គាំទ្រ​ដល់កម្មវិធី​ការត្រូត​ពិនិត្យ​លើការ​ទិញ និង​លក់​នៅតាម​ទីតាំង​ លក់រាយ​នានា​ជាមួយ​នឹង​ក្រុមហ៊ុន​ថ្នាំជក់​ដ៏ទៃ​ទៀត​រួម​ទាំង​អ្នកលក់រាយ​ធំៗ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ​ដោយ​ពួកគេ​ជួយ​ធ្វើ​ការអប់រំ​ដល់អ្នកលក់​ដ៏ទៃទៀត​អំពី​វិធីសាស្ត្រ​​ដើម្បី​​បដិសេធ​​មិន​លក់​បារី​ទៅឱ្យ​អតិថិជន​​​ដែល​មាន​អាយុ​ក្រោម​​១៨ឆ្នាំ។​​