ទំព័រដើម

bat cambodia - ការងារទទួលខុសត្រូវសង្គម

 
 

ការងារទទួលខុសត្រូវសង្គម

           ក្រុមហ៊ុន​ថ្នាំជក់​ អង់គ្លេស​ អាមេរិកាំង ​កម្ពុជា​ទទួលស្គាល់​នូវ​តួនាទី​នៃធុរៈកិច្ច​ នៅក្នុង​សង្គមហើយ​បានឧបត្ថម​គាំទ្រ​ជាដរាប​ដ​​​​​ល់សហគមន៍​ក្នុងស្រុក​ក៏ដូចជា​គំរោង​ មនុស្សធម៌​ផ្សេងៗ​នៅ​ក្នុង​ប្រទេសកម្ពុជា។

          
យើង​ទទួល​ស្គាល់ផងដែរ​ថា ​តួនាទី ​និង​ការទទួល​ខុសត្រូវ​របស់​យើង​ក្នុង​សហគមន៍​ដែល​​​​យើង​​ធ្វើ​ប្រតិបត្តិការ​ ពិតជា​មានសារៈសំខាន់​សំរាប់​ពលរដ្ឋ​កម្ពុជា ដូចច្នេះ​ហើយយើង​​បាន​ផ្តល់ការគំាទ្រ​ផែ្នក​ហិរញ្ញវត្ថុ​តាមរយៈ​ការបរិច្ចាគ​វិភាគទាន​ដល់កាកបាទ​ក្រហមកម្ពុជា​ កសិករដាំដំណាំថ្នាំជក់​ នៅខេត្តកំពង់ចាម ក៏ដូចជា​ស្ថានីយ៍​បណ្តុះ​កូនឈើ​ជាដើម។​ ក្នុងនោះ​ផងដែរ​ ​យើងថែមទាំង​ផ្តល់​ជូននូវ​ការគាំទ្រ​សំរាប់រយ:ពេល​ពីរឆ្នាំ​ (២០១៣-២០១៤)​ ជូនដល់​មជ្ឈមណ្ឌលអប់រំ​កុមារ​ នៅភូមិអន្លង់សំណ ខេត្តសៀមរាបទៀតផង ដែលជា​បេសកកម្មមួយ​​ដើម្បី​ផ្តល់​ឱកាស​អប់រំ​បំពាក់​បំប៉ន​ដល់កុមារ​ក្រីក្រ និងស្ត្រី​ដែលងាយ​រងគ្រោះ​នៅតាម​ទី​ជនបទ​នៃប្រទេស​កម្ពុជាក្នុង គោលបំណង​ឱ្យ​ពួកគេ​មាន​សុខភាពល្អ​មានសមត្ថភាព​ផ្ទាល់​ខ្លួន និង​អាចទ្រទ្រង់​ខ្លួនឯង​បាន​ក្នុង​សង្គម។

         គោលការណ៍​នៃ​ការចូលរួម​ក្នុងកិច្ចការ​សង្គមនេះ​ ជាទូទៅ​ផ្តោត​សំខាន់​ទៅលើ ​៥ចំនុច​ដូចខាងក្រោមៈ

  • ចូលរួម​ចំណែកលើក​តម្កើង​កិច្ចការពារ​បរិស្ថាន
  • ចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍន៍​សមត្ថភាព​របស់​ប្រជាពលរដ្ឋ
  • ចូលរួម​ចំណែក​អភិវឌ្ឍន៍​ធ្វើឱ្យ​ជីវិត​ប្រកប​ដោយ​ភាព​សុខដុម
  • ចូលរួមវិភាគទាន​សំរាប់​អង្គការ​មនុស្សធម៍​
  • ចូលរួម​ចំណែក​ក្នុង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ផ្សេងៗ