ទំព័រដើម

bat cambodia - បរិស្ថាន សុខភាព និងសុវត្ថិភាព (EH&S)

 
 

EHS

             ក្រុមហ៊ុន​ថ្នាំជក់ ​អង់គ្លេស ​អាមេរិកាំង ​កម្ពុជា មានបំណង​អនុវត្ត​នូវ​គោលការណ៍​សុវត្ថិភាព​​និងសុខភាព​កំរិតស្តង់ដារ​អន្តរជាតិ​ នៅគ្រប់​សកម្មភាព​ និងទិដ្ឋភាព​អាជីវកម្ម។​ យើង​ផ្តល់​អាទិភាព​ខ្ពស់​បំផុត​ដល់សុខភាព​ សុខុមាលភាព ​និងសុវត្ថិភាព​ របស់​និយោជិត​គ្រប់រូប​​ ក៏ដូចជា​​អ្នក​ដែល​​ស្ថិត​ក្នុង​​បរិវេណ​​របស់​​ក្រុមហ៊ុន​​យើង។​

            
ក្នុងនាមជាក្រុមហ៊ុនវិនិយោគអន្តរជាតិដ៏ធំមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនថ្នាំជក់ អង់គ្លេស អាមេរិកាំង កម្ពុជា ប្តេជ្ញា​ផ្តល់​ជូន​​នូវ​បរិយាកាស​​​​​​ការងារ​មួយ​​ដែល​​ប្រកប ទៅ​ដោយ​សុវត្ថិភាព​ និងសុខភាព​ល្អ​ ហើយយើង​បាន​ធ្វើការ​ហ្វឹកហ្វឺន​ផ្នែក​សុខភាព និងសុវត្ថិភាព​បរិស្ថាន​ (EH&S)​ ជូនដល់​និយោជិត​គ្រប់រូប​ដើម្បី​ធានាឱ្យ​បាន​នូវ​សុវត្ថិភាព​ ពេញ​លេញ​ និង​បរិយាកាស​ការងារ​ល្អ​ក្នុង​ពេល​បំពេញ​ការងារ។​ យើងបាន​រៀបចំ​នូវរាល់​​សកម្មភាព និង​បច្ចេកទេស​​ធ្វើ​យ៉ាងណា​បញ្ចៀស​គ្រោះថ្នាក់​ដែល​អាចកើត​មាន​ឡើង​ជា ​យថាហេតុ​ដល់ និយោជិត​​ក៏ដូចជា​ភ្ញៀវ​ដែល​ចូលមក​ក្នុងបរិវេណ​នៃក្រុមហ៊ុន​យើង។​ លើសពីនោះ​ទៀត​យើង​បានព្យាយាម​កាត់បន្ថយ​នូវផល​ប៉ះពាល់​ផ្សេងៗ​ដែលកើត​ចេញប្រតិបត្តិការ​របស់​យើង​ទៅ​ដល់​បរិស្ថាន។​

           ដូច្នេះ​ក្រុមហ៊ុន​ថ្នាំជក់ ​អង់គ្លេស ​អាមេរិកាំង​ ​កម្ពុជា ​អនុលោម ជានិច្ច​ទៅតាម​ច្បាប់​ក្រមសីលធម៌​​សមស្រប​ ក៏ដូចជា​ប្រព័ន្ធ​គ្រប់គ្រង​ផ្នែក​សុវត្ថិភាព​ សុខភាព​​ និងបរិស្ថាន។​