ទំព័រដើម

bat cambodia - ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់

 
 

សេចក្តីផ្តើម

គេហទំព័រ​នេះ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត ដូចនេះ​សូម​មេត្តា​អាន​ល័ក្ខខ័ណ្ឌ​នៃ​ការ​ប្រើប្រាស់​ (ល័ក្ខខ័ណ្ឌ​នៃ​ការ​ប្រើប្រាស់​) អោយ​បាន​ប្រុងប្រយ័ត្ន​។ ការ​ចូល​ទៅ​កាន់​គេហទំព័​រនេះ​លោកអ្នក​ត្រូវ​ចាត់​ទុកថា​ និង យល់ព្រម​អនុលោម​ទៅ​តាម​ល័ក្ខខ័ណ្ឌ​ នៃ​ការប្រើប្រាស់​ដែល​មាន​ទាំងអស់​ បើ​មិន​ដូច្នោះ​ទេ លោកអ្នក​មិនត្រូវ​ចូល​មក​កាន់​គេហទំព័រ​នេះ​ទេ។

ដើម្បី​ឱ្យ​ល័ក្ខខ័ណ្ឌ​នៃ​ការប្រើប្រាស់​នេះ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​អាន​យើងខ្ញុំ​ សូម​ផ្តល់​​ជូន​នូវ​និយម​ន័យ​នៃ​ពាក្យវាក្យសព្ទ​មួយ​ចំនួន​។ វាក្យសព្ទ​ជា​ភាសា​ឡាតាំង​ “British American    Tobacco Cambodia”  “យើង” “យើងខ្ញុំ” “របស់យើង”  គឺ​សំដៅ​ទៅ​ដល់ ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត។

វាក្យសព្ទ​ "British American Tobacco" ​"the Group" ​"The British American Tobacco              Group" គឺ​សំដៅ​ដល់ British American Tobacco  p.l.c ក៏​ដូច​ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ដែល​រួម​មាន ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត ផងដែរ ។

ល័ក្ខខ័ណ្ឌ​នៃ​ការ​ប្រើប្រាស់​មាន​សរុប​ទាំងអស់​ប្រាំ​មួយ​ផ្នែក​ ដោយ​រាប់បញ្ចូល​ទាំង​សេចក្តីផ្តើម​នេះ​ផង​ដែរ។ ផ្នែក​ផ្សេងៗ​ទៀត​ខាងក្រោម​ផ្តល់​នូវ​គោលការណ៍​ស្តី​ពី​ ឯកជនភាព និង​    cookie ព័ត៌មាន​ស្តី​ពី បណ្តាញ​ត​ភ្ជាប់​ទៅ​កាន់​គេហទំព័រ​ខាងក្រៅ​ដែល​បង្ហាញ​នៅ​លើ​គេហទំព័រ​នេះ​ និង​ បទប្បញ្ញត្តិ​ទូទៅ​និង​ពត៌មាន​របស់​ក្រុមហ៊ុន​។ លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​នេះ​គឺ​អាច​ចូល​បាន​ ពី​គ្រប់​ទំព័រ​នៃ​គេហទំព័រ​នេះ។

រាល់​ចំងល់ និង បណ្តឹង​​ដែល​​ទាក់​ទង​​នឹង​​គេហ​ទំព័រ​​នេះ សូម​​មេត្តា​​ចូល​​ទៅ​​កាន់ ​               Contact Us .ឬ​ក៏​ទំនាក់​ទំនង​​ដោយ​​ផ្ទាល់​​ទៅ​​ផ្នែក​​កិច្ចការ​​ទំនាក់​​ទំនង​​សាជីវកម្ម​ និង​​ នីយ័ត​កម្មរបស់​​​ក្រុមហ៊ុន   ប្រ៊ីធីស​ អឹមើរិខិន​ ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត អាសយ​ដ្ឋាន​​​ ​​អាគារលេខ​១១២១​​ ផ្លូវជាតិ​​លេខ​ ២ សង្កាត់​​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ  ប្រអប់​​សំបុត្រ​​លេខ ២២២០ ភ្នំពេញ ៣ រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

គោលការណ៍ស្តីពីឯកជនភាព

យើង​ខ្ញុំ​គោរព​នូវ​ឯកជន​ភាព​របស់​លោក​អ្នក​។ យើង​ខ្ញុំ​មាន​ឆន្ទៈ​ក្នុង​ការ​ការពារ​ជូន​នូវ​ឯកជន​ភាព​របស់​លោក​អ្នក​ដែល​ចូល​មក​កាន់​គេហ​ទំព័រ​របស់​យើង​។​សូម​មេត្តា​អាន​ផ្នែក​នេះ​ដោយ​ ប្រុងប្រយ័ត្ន​ពី​ព្រោះ​វា​ជា​ការ​កំណត់​ "គោលការណ៍​ស្តី​ពី​ឯកជន​ភាព​" របស់​យើង​ ដែល​នឹង​ជំរាប​ជូន​លោក​អ្នក​ពី​ការ​អនុវត្ត​ឯកជន​ភាព​ពីរ​បៀប​ដែល​យើង​ប្រមូល​ពត៌មាន​របស់​លោកអ្នក​នៅ​លើ​ បណ្តាញ ការ​ប្រើប្រាស់​ពត៌មាន​ និង ការ​ចែក​រំលែក​ ផ្លាស់​ប្តូរ និង ការ​ការពារ​ព័ត៌មាន​ទាំងនោះ​។

អនុលោម​តាម​គោលការណ៌​ច្បាប់ ស្តី​ពី​ការ​ការពារ​ទិន្នន័យ​ឆ្នាំ​ ១៩៩៨  ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) គឺ​ជា​អ្នក​ត្រួត​ពិនិត្យ​លើ​ទិន្ន​ន័យ ។

         ក. ព័ត៌មាន​ដែល​យើង​ប្រមូល​ពី​លោកអ្នក​និង​ការ​ប្រើប្រាស់របស់​យើង​ទៅ​លើ​ ព័ត៌មាន​ទាំងនោះ​

នៅ​ពេល​ដែល​លោក​អ្នក​ចូល​មក​កាន់​គេហទំព័រ​របស់​យើង​ខ្ញុំ​ យើងខ្ញុំ​អាច​ស្នើសុំ​ព័ត៌មាន​ផ្ទាល់ខ្លួន​ខ្លះ​អំពី​លោកអ្នក​។ យើង​អាច​ត្រូវ​ការ​នូវ​ឈ្មោះ​ អាសយដ្ឋាន​ ​និង​ព័ត៌មាន​ផ្សេងៗ​ទៀត​ដើម្បី​ជា​មធ្យោបាយ​ក្នុង​កា​រ​ផ្តល់​ជូន​លោក​អ្នក​នូវ​ព័ត៌មាន​ ឬ​ក៏​ឆ្លើយ​តប​ទៅ​នឹង​សំនួរ​របស់​អស់​លោកអ្នក​។

លើស​ពី​ព័ត៌មាន​ដែល​អស់​លោកអ្នក​បាន​ផ្តល់​ជូន​នោះ​ យើង​នឹង​ធ្វើការ​ប្រមូល​ព័ត៌មាន​ និង​ពី​ការ​ប្រើប្រាស់​របស់​លោក​អ្នក​ នៅ​លើ​គេហទំព័រ​របស់​យើង​តាមរយៈ​ ឧបករណ៍​ប្រមូល​ទិន្នន័យ​ដោយ​ស្វ័យ​ប្រវត្តិ​។​ ឧបករណ៍​ស្វ័យ​ប្រវត្តិ​ប្រភេទ​នេះ​ នឹង​ប្រមូល​ព័ត៌មាន​មួយ​ចំនួន​របស់​អស់​លោក​អ្នក​ ពី​ការ​ចូល​មក​កាន់​គេហ​ទំព័រ​ និង​ កុំព្យូទ័រ​ ដូច​ជា​ប្រភេទ​ទំព័ររុ​ករក​ (browser)​ របស់​​អីុនធឺណិត​ ប្រព័ន្ធ​ប្រតិបត្តិ​ការ​ និង​ភាសា​ ចំនួន​ដង​ នៃ​ការ​ចូល​របស់​អស់​លោក​អ្នក ​និង​អាសយដ្ឋាន​ របស់​ប្រូតូកូល​អីុនធឺណិត (IP address)​។ យើង​ប្រើ​ព័ត៌មាន​នេះ​សម្រាប់​ធ្វើ​របាយការណ៍​ស្ថិតិ​ និង​ មិន​តភ្ជាប់​ព័ត៌មាន​ទាំង​នេះ​ទៅ​ឈ្មោះ​បុគ្គល​ ណា​មួយ​ឡើយ​។

ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត នឹង​មិន​ប្រមូល​យក​នូវ​ព័ត៌មាន​ របស់​អ្នក​ចូល​អាន​ទាំង​ឡាយ​ណា​ ដែល​មា​ន​អាយុ​ក្រោម​ ១៨ឆ្នាំ​នោះ​ឡើយ​។ ប្រសិន​បើ​ ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត បាន​ដឹង​ថា ព័ត៌មាន​ដែល​បាន​ផ្តល់​ជូន​ជា​ព័ត៌មាន​របស់​ជន​មិន​ទាន់​គ្រប់អាយុ​នោះ​ ក្រុមហ៊ុន​នឹង​លុប​ចេញ​ពី​បញ្ជី​ភ្លាម​។

យើង​នឹង​ធើ្វការ​រក្សា​ទុក​នូវ​ពត៌មាន​របស់​អស់​លោក​អ្នក​ដរាប​ណា​ដែល​យើង​គិត​ថា​ចាំបាច់។

             ខ.  តើ​យើង​នឹង​ចែក​រំលែក​ព័ត៌មាន​របស់​អ្នក​ជា​មួយ​អ្នក​ណា​?
 

ក្រុមហ៊ុន ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត នឹង​ចែក​រំលែក​ព័ត៌មាន​តាម​មធ្យោបាយ​ដូច​ខាង​ក្រោម​៖

  • ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អស់​លោក​អ្នក​អាច​នឹង​ត្រូវ​បញ្ចូន​ម្តងម្កាល​ទៅ​កាន់​បណ្តាញ​ក្រុមហ៊ុន​ថ្នាំជក់​ អង់គ្លេស​អាមេរិកាំង​ដែល​នៅ​ទូទាំង​ពិភពលោក​ ឬ​ក៏​ភ្នាក់ងារ​ដែល​ជា​ តតិយជន​ តំណាង​ ឬ​ក៏​អ្នក​ផ្គត់ផ្គង់​នៃ​ក្រុមហ៊ុន​ថ្នាំជក់ ​អង់គ្លេស​អាមេរិកាំង​ក្នុង​គោល​បំណង​ក្នុង​ការ​រក្សា​ និង​ គាំទ្រ​នូវ​ដំណើរ​ការ​ល្អ​ នៃ​ប្រព័ន្ធ​អីុនធឺណិត។
  • ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត តំរូវ​ឱ្យ​ដាក់​បង្ហាញ​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​លោកអ្នក​ដើម្បី​ (i) ឆ្លើយ​តប​ទៅ​នឹង​តំរូវការ​របស់​ នគរបាល​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ (ii)​អនុលោម​តាម​ច្បាប់ ​បទ​បញ្ញត្តិ​ ដី​ការ​ សេចក្តី​បង្គាប់​របស់​តុលាការ​ (iii) វិធាន​ការ​ការពារ​កុំ​ឱ្យ​មាន​ការ​បន្លំ​ ឬ​ក៏​ការ​ការ​ពារ​សិទ្ធ​និង​ទ្រព្យ​របស់​ក្រុមហ៊ុន​ថ្នាំជក់ អង់​គ្លេស​ អាមេរិកាំង​ ព្រម​ទាំង​សាខា​របស់​ក្រុមហ៊ុន​យើង​ទាំង​អស់​ផង (iv) ការពារ​ជូន​នូវ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ជូន​ដល់​បុគ្គលិក​ ភ្នាក់ងារ​តតិយជន​  និង ពលរដ្ឋ​ណា​មួយ​។
  • នៅ​ក្នុង​កាលៈទេសៈ​ណា​មួយ​ដែល​អាច​កើត​ឡើង​ ដែល​អាច​ជា​កាលៈ​ទេសៈ​ នៃ​យុទ្ធសាស្រ្ត​ ឬ​មូលហេតុ​អាជីវកម្ម​ដ៏​ទៃ​ទៀត​ ដែល​យើង​សំរេច​ចិត្ត​ក្នុង​ការ​លក់ ទិញ​ ឬ​ការ​រំលាយ​បញ្ចូល​គ្នា​នៃ​អាជីវកម្ម​ក្នុង​ប្រទេស​មួយ​ចំនួន​។ ប្រត្តិបត្តិការ​បែបនេះ​ នឹង​នាំ​ឱ្យ​មាន​ការ​បង្ហាញ​អំពី​រាល់​ព័ត៌មាន​របស់​អ្នក​ទិញ​នា​ពេលអនាគត​ និង​អ្នក​ទិញ​ជាក់ស្តែ​ង ឬ​ក៏​ទទួល​បាន​ពី​អ្នកលក់។​​​ តាម​ការ​អនុវត្តន៍​របស់​ក្រុមហ៊ុន​ថ្នាំជក់​ អង់គ្លេស ​អាមេរិកាំង​ ក្រុមហ៊ុន​ នឹង​ព្យាយាម​ស្វែង​រក​​នូវ​​ការ​ការ​ពារ​ដ៏​សម​ស្រប​មួយ​សំរាប់​ព័ត៌មាន​ផ្ទាល់​ខ្លួន​បែបនេះ ​ប្រសិន​បើ​មាន​ប្រត្តិបត្តិការ​បែបនេះ​ កើត​មាន​ឡើង​មែន​។

យើង​នឹង​មិន​បាន​ ចែក​រំលែក​ ជួល​ ឬ ធ្វើ​​ពាណិជ្ជកម្ម​​លើ​​ព័ត៌មាន​​របស់​លោកអ្នក​ជា​មួយ​ តតីយជន​ សម្រាប់​ទីផ្សារ​ ឬ ​គោលបំណង​ជំរុញ​ការ​ផ្សព្វផ្សាយ​ណា​មួយ​ឡើយ។

        គ. ភាពត្រឹមត្រូវនៃព័ត៌មាន និង សិទ្ធិ របស់អស់លោកអ្នក
 

ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត នឹង​ព្យាយាម​ថែរក្សា​ព័ត៌មាន​របស់​អស់​លោកអ្នក​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ដើម​ជានិច្ច​។ អ្នក​មាន​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ច្បាប់​ចម្លង​នៃ​ ពត៌មាន​របស់​លោក​អ្នក​ដែល​យើង​បាន​រក្សា​ទុក​ និង​/ឬ​ ស្នើ​សុំ​ឱ្យ​ពួកយើងមិន​ឱ្យ​ដំណើរ​ការ​ ព័ត៌មាន​របស់​អ្នក​ (ឬ​ បញ្ចូន​ព័ត៌មាន​របស់​លោក​អ្នក​ទៅ​ឱ្យ​តតីយ​ជន​ណា​មួយ​)។ ប្រសិន​បើ​ លោក​អ្នក​ចង់​ធ្វើ​កា​រ​​ថត​ចំលង​នូវ​រាល់​ឯកសារ​ទាំង​អស់​នោះ​ ឬ​ក៏​អ្នក​ចង់​ឱ្យ​ពួក​យើង​កែ​តំរូវ​ចំនុច​ខ្លះ​នៃ​ព័ត៌មាន​របស់​អស់​លោក​អ្នក ​ឬ​ក៏​ចង់​ឱ្យ​ព័ត៌មាន​ទាំង​នោះ​លុប​ចោល​ ឬ​ក៏​លាក់​ទុក​ពី​ការ​រក្សា​ទុក​របស់​ពួកយើង​ សូម​លោក​អ្នក​ធ្វើការ​ទាក់​ទ​ង​មក​កាន់​ផ្នែក​ទំនាក់​ទំនង​សាជីវកម្ម​ និង​និយ័តកម្ម​ នៃ​ក្រុមហ៊ុន​ ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត អាសយដ្ឋាន ​អាគារលេខ១១២១​ ផ្លូវ​ជាតិ​លេខ​ ២​ សង្កាត់​ ចាក់​អង្រែ​លើ​ ខណ្ឌ​មាន​ជ័យ  ប្រអប់​សំបុត្រ​លេខ​ ២២២០​ ភ្នំពេញ ៣ រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ ឬ​ក៏​ផ្ញើ​ជា​អីុម៉ែល​មក​កាន់​ពួក​យើង​តាម​រយៈ​ Contact​ us​ ដែល​មាន​ក្នុង​គេហទំព័រ​នេះ​។

ប្រសិន​បើ​លោក​អ្នក​មាន​ពាក្យ​បណ្តឹង​ណា​មួយ​ដែល​ទាក់ទង​នឹង​របៀប​ដែល​យើង​ប្រើប្រាស់​ ព័ត៌មាន​របស់​អស់​លោកអ្នក​ លោកអ្នក​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​នោះ​ ទៅ​កាន់​ការិយាល័យ​ស្នងការ​ទទួល​បន្ទុក​ព័ត៌មាន​។

        ឃ.តើ​យើង​រក្សា​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អស់​លោក​អ្នក​អោយ​មាន​សុវត្ថិភាព​យ៉ាង​ដូចម្តេច​?

ក្រុមហ៊ុនថ្នាំជក់ អង់គ្លេស អាមេរិកាំង នឹង​ចាត់​វិធានការ​បច្ចេកទេស​ឱ្យ​បាន​សមស្រប​ ​និង​​វិធានការណ៏​សុវត្ថិភាព​រឹងមាំ​បំផុត​ក្នុង​ការការពារ​ព័ត៌មាន​ទាំងនោះ​ពី​ការ​បាត់​បង់​ ការប្រើប្រាស់​ខុស ​ការកែប្រែ​ ឬ​ក៏​កា​របង្ហាញ​ព័ត៌មាន​ទាំងនោះ​ដោយ​ខុសច្បាប់​។ ​តតីយជន​ ឬ​ក៏​ភ្នាក់ងារ​ ​ឬ តំណាង​របស់​ក្រុមហ៊ុន​ថ្នាំជក់​អង់គ្លេស​អាមេរិកាំង​ទាំងអស់​តំរូវ​ឱ្យ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត​នូវ​វិធានការ​ សុវត្ថិភា​ព និង​ សមរម្យ​ដើម្បី​ការពារ​ព័ត៌មាន​របស់​អស់​លោកអ្នក​។

         ង.តើយើងផ្ទេរព័ត៌មានរបស់អស់លោកអ្នកទៅកន្លែងណា?

ព័ត៌មាន​ដែល​យើងខ្ញុំ​ប្រមូល​បាន​តាម​រយៈ​គេហទំព័រ​នេះ​ អាច​នឹង​ត្រូវ​បញ្ជូន​ឆ្លងកាត់​ប្រទេស​អន្តរជាតិ​(​រួម​បញ្ចូល​ទាំង​ក្រៅ​ តំបន់​សេដ្ឋកិច្ច​អឺរ៉ុប​)​សំរាប់​ដំណើរ​ការ​រក្សា​ទុក​ ​ឬ​ក៏​ការ​ប្រើ​ប្រាស់​បន្ត​ទៀត​ ដែល​អនុលោម​តាម​គោលការណ៍​ឯកជនភាព​។ ការ​ផ្ទេរ​ព័ត៌មាន​ទាំង​នេះ​ គឺ​ត្រូវ​ធ្វើ​ជា​មួយ​នឹង​សមាជិក​របស់​ក្រុមហ៊ុន​ថ្នាំជ​ក់ អង់គ្លេស​ អាមេរិកាំង​ដោយ​រាប់​ទាំង​ សាខា​ក្រុមហ៊ុន​ អតិថិជន​ និង​អ្នក​ផ្គត់ផ្គង់​តែ​ប៉ុណ្ណោះ​។ ​សូម​កុំ​ផ្ញើ​ព័ត៌មាន​របស់​លោកអ្នក​ មក​កាន់​យើងខ្ញុំ​ ប្រសិន​បើ​អ្នក​មិន​ចង់​ឱ្យ​ព័ត៌មាន​ទាំងនេះ​ ផ្ទេ​រឬ​ ត្រូវ​រក្សា​ទុក​នៅ​ក្នុង​វិធីនេះ​។

តតីយជន​ ភ្នាក់ងារ​ ឬ ​តំណាង​របស់​ ក្រុមហ៊ុន​ថ្នាំជក់​ អង់គ្លេស​ អាមេរិកាំង​ ដែល​ប្រមូល​យក​នូវ​ព័ត៌មាន​ ឯកជន​ផ្សេងៗ​ ដើម្បី​ផ្តល់​សេវាកម្ម​ជូន​ដល់​ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អាមេរិកាំង​ តម្រូវ​ឱ្យ​រក្សា​ទុក​ឱ្យ​បាន​នូវ​ការ​សំងាត់​ និង​ត្រូវ​តែ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ការការពារ​ទិន្នន័យ​ថ្នាក់​ជាតិ​ដែល​ត្រូវ​ អនុវត្ត​ និង​មាន​កាតព្វ​កិច្ច​ការពារ​ នូវ​ព័ត៌មាន​ឯកជនទាំងនោះ​។

គោលការណ៍ cookies

" Cookies "​​ គឺ​​ជា​​ទិន្នន័យ​​ឯកសារ​​ដែល​​ត្រូ​វ​​បាន​​ផ្ញើ​​ទៅ​​កម្មវិធី​​រុក​រក​​ ​“browser”​ ​របស់​​ លោក​អ្នក​​តាម​រយៈ​​ ​web server​​ និង​​ត្រូវ​​បាន​​រក្សា​​ទុក​​ក្នុង​​ ​​hard drive​​ ​របស់​​លោក​​អ្នក​​។​ ​​យោង​​តាម​លក្ខខណ្ឌ​​នៃ​​ការ​​ប្រើប្រាស់​​នេះ​​   ​​" cookies "​​ ​គឹ​​ជា​​មធ្យោបាយ​​ផ្សេង​​ទៀត​​នៃ​​ការ​​ចូល​​ដំណើរ​ការ​​ដោយ​​ស្វ័យ​ប្រវត្តិ​​ឬ​​រក្សា​​ទុក​​ព័ត៌មាន​​នៅ​​លើ​ឧបករណ៍​​របស់​​អ្នក​​។

យើង​ប្រើប្រាស់​ web beacons ​ដែល​ជា​ប្រភេទ​ឯកសារ​រូបភាព​ដែល​អាច​មើល​ឃើញ​ ដើម្បី​ត្រួត​ពិនិត្យ​មើល​អំពី​ការ​ដំណើរ​ចូល​មក​កាន់​គេហទំព័រ​របស់​លោកអ្នក​នៅ​ក្នុង​គេហទំព័រ​របស់​ក្រុមហ៊ុន​ថ្នាំជក់​ អង់គ្លេស​ អាមេរិកាំង​ ទាំងអស់​នៅ​លើ​ពិភពលោក​។
 

យើង​នឹង​ មិន​ប្រើ​  ​cookies​ នៅ​លើ​គេហទំព័រ​នេះ​។​

សំរាប់​ព័ត៌មាន​បន្ថែម​អំពី​ cookies​ ព្រមទាំង​របៀប​នៃ​ការ​តំឡើង​ ប្រព័ន្ធ​អីុនធឺណិត​ដើម្បី​ កុំ​ឱ្យ​ជាប់​ cookies​ សូម​មេត្តា​ចូល​ទៅ​កាន់​ www.allaboutcookies.org បើកនៅក្នុងវីនដូថ្មីមួយទៀត ​ ។
 

បណ្តាញភ្ជាប់ទៅកាន់គេហទំព័រខាងក្រៅ

លើស​ពី​នេះ​ទៅ​ទៀត​ គេហ​ទំព័រ​របស់​យើងខ្ញុំ​មាន​ការ​ភ្ជាប់​មក​ជូន​នូវ​បណ្តាញ​ដើម្បី​ចូល​ទៅ​កាន់​គេហ​ទំព័រ​ផ្សេង​ដែល​មាន​ចែង​ល័ក្ខខ័ណ្ឌ​ និង​ គោលការណ៍​ឯកជន​ភាព​រៀងៗ​ខ្លួន​របស់​ពួកគេ​។​យើងខ្ញុំ​នឹង​មិន​ទទួល​ខុស​ត្រូវ​រាល់​មាតិកា​ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​គេហទំព័រ​ផេ្សង​ហើយ​ យើង​ក៏​សូម​ផ្តល់​ជា​អនុសាសន៍​ដល់​លោក​អ្នក​ត្រូវ​តែ​ធ្វើការ​យល់​ដឹង​ឱ្យ​បាន​ច្បាស់​អំពី​គោលការណ៍​ និង​ល័ក្ខខ័ណ្ឌ​នៃ​គេហទំព័រ​ទាំងអស់​នោះ​ជា​មុន​ មុន​ពេល​ដែល​លោកអ្នក​ផ្តល់​ជូន​ព័ត៌មាន​ផ្ទាល់ខ្លួន​ទៅ​ឱ្យ​គេហទំព័រ​ទាំងអស់​នោះ​។ តំណ​ភ្ជាប់​ទៅ​កាន់​គេហទំព័រ​ខាងក្រៅ​ផ្សេង​ គឺ​ដើម្បី​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​លោកអ្នក​តែ​ប៉ុណ្ណោះ​។ ​ដោយ​ពុំ​ចាំ​បាច់​មាន​ការ​យល់​ព្រម​ពី​ភាគី​ណា​មួយ​ឡើយ​រាល់​ផលិតផល​ ឬ​សេវាកម្ម​ គឺ​ត្រូវ​បាន​បង្ហាញ​ និង​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ ដូច​នេះ​ហើយ​ ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត មិន​អាច​ទទួល​យក​ នូវ​ការ​ទទួល​ខុស​ត្រូវ​ណា​មួយ​ចំពោះ​ភាព​ត្រឹម​ត្រូវ ​ឬ​ក៏​ទទួល​ខុស​ត្រូវ​ផ្សេង​ទៀត​ ដែល​ទាក់​ទង​នឹង​មាតិកា​ ឬ​ក៏​សុវត្ថិភាព​ ​លើសកម្មភាព​ដែល​បាន​ធ្វើ​ឡើង​ដោយ    គេហទំព័រ​ផេ្សង​ទាំងអស់​នោះ​ដែរ​។​ លោកអ្នក​ត្រូវ​ទទួល​ស្គាល់​ហើយ​ថា​ យើងខ្ញុំ​មិន​ទទួល​ខុស​ត្រូវ​ ទោះ​បី​ដោយ​ផ្ទាល់​ក្តី​ ឬ​ដោយ​ប្រយោល​ក្តី​ ​លើ​រាល់​ការ​ខូច​ខាត​ ឬ​ការ​ខាត​បង់​មួយ​ចំនួន​ដែល​បណ្តាល​មក​ពី​ ឬ​ចោទ​ប្រកាន់​ថា​ដោយ​ ​ឬ​ទាក់ទង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​ ឬ​ការ​ពឹង​ផ្អែក​ទៅ​លើ​គេហទំព័រ​ខាង​ក្រៅ​ផ្សេង​ឡើយ​។​ ​ការ​ចូល​ទៅ​កាន់​គេហទំព័រ​ទាំងនោះ​គឺ​ជា​ហានីភ័យ​ផ្ទាល់ខ្លួន​។
 

ប្រសិន​បើ​លោកអ្នក​ជ្រើសរើស​ ដើម្បីចូល​កា​​ន់​គេហទំព័រ​ខាងក្រៅ​ផ្សេង​ ​តាម​រយៈ​តំណ​ភ្ជាប់​ ដែល​បាន​ផ្ដល់​នៅ​លើ​គេហទំព័រ​នេះ​  ​គេហទំព័រខាងក្រៅ​ផ្សេងនោះ​ អាច​កំណត់​ cookie​ ​ផ្ទាល់​របស់​ពួកគេ​។ ​ក្រុមហ៊ុន​ថ្នាំជក់​ អង់គ្លេស​ អាមេរិកាំង​ មិន​មាន​ការ​គ្រប់គ្រង​ណា​មួយ​ ​លើ​ការ​ប្រើប្រាស់​ ​cookie​ ទាំងនោះ​ឡើយ​ សម្រាប់​ព័ត៌មាន​បន្ថែម​ ​លោកអ្នក​គួរ​មើល​លើ​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​និង​គោលការណ៍​ cookie ​របស់​គេហទំព័រ​តតីយជន​នោះ ​។

គោលការណ៍ទូទៅ
 

  1. គេហទំព័រ​មួយ​នេះ​ ផ្តល់​ជូន​ឱ្យ​លោកអ្នក​ដើម្បី​អាន​ដោយ​ឥត​គិត​ថ្លៃ​ ​ប៉ុន្តែ​ពុំ​មាន​ការ​ផ្តល់​នូវ​ការ​ធានា​ អះអាង​ណា​មួយ​ឡើយ​ ​លើកលែង​តែ​អ្វី​ដែល​មាន​បញ្ជាក់​ជូន​នៅ​ក្នុង​គេហទំព័រ​នេះ។​ ​ព័ត៌មាន​ទាំងឡាយ​ដែល​មាន​ក្នុង​គេហទំព័រ​នេះ​មាន​គោលដៅ​ផ្តល់ជូន​ឱ្យ​អស់​លោក​អ្នក​នូវ​ព័ត៌មាន​ទូទៅ​តែ​ប៉ុណ្ណោះ​។​
  2. ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត ​មិន​ទទួល​ខុស​ត្រូវ​លើ​មាតិកា​ ​ការ​ប្រើប្រាស់​ នៃ​គេហទំព័​រ​ ​ឬ​សារ​ដែល​ផ្ញើ​ ​ឬ​ទទួល​ដោយ​លោក​អ្នក​នោះ​ទេ​ ​លើកលែង​តែ​ដូច​អ្វី​ដែល​មាន​បញ្ជាក់​ជូន​នៅ​ក្នុង​គេហទំព័រ​នេះ។​
  3. រាល់សិទ្ធ​អ្នក​និពន្ធ​ ម៉ាក​ពាណិជ្ជកម្ម​ និង​កម្ម​សិទ្ធ​បញ្ញា​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​លើ​គេហទំព័រ​នេះ​ ជា​កម្មសិទ្ធិ​របស់​ ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត ​និង​ម្ចាស់​សិទ្ធ​ដើម​។ ​​លោកអ្នក​មិន​មាន​សិទ្ធ​លើស​ពី​អ្វី​ដែល​ត្រូវ​បាន​ផ្តល់ជូន​ស្រប​ទៅ​តាម​ល័ក្ខខ័ណ្ឌ​ ​នៃ​ការ​ប្រើប្រាស់​ទាំងនោះ​ទេ​។ ​លោកអ្នក​គ្មាន​សិទ្ធ​ក្នុង​ការ​លក់​ ​ឬ​ចែកចាយ​ផ្នែក​ ​ឬ​ក៏​មាតិកា​ដែល​មាន​ក្នុង​គេហទំព័រ​ទេ​ ​ប៉ុន្តែ​លោកអ្នក​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចំលង​ចេញ​ ឬ​ទាញ​យក​ព័ត៌មាន​ ​និង​មាតិកា​ចេញ​ ​ពី​គេហទំព័រ​ ​សំរាប់​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ ដោយ​មិនមែន​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ ។ ​លើស​ពី​អ្វី​ដូច​ដែល​មាន​ចែង​ក្នុង​ល័ក្ខខ័ណ្ឌ​ ​នៃ​ការ​ប្រើប្រាស់​នេះ ​អ្នក​មិន​អាច​យក​ផ្នែក​ខ្លះ​ ​នៃ​គេហទំព័រ​នេះ​ទៅ​ធ្វើ​ជា​ផ្នែក​ផ្សេង​នៃ​គេហទំព័រ​ផ្សេង​បាន​ឡើយ​លុះ​ត្រា​តែ​​អ្នកត្រូវ​បាន​អនុញ្ញាត​ជា​លាយល័ក្ខអក្សរ​ ដោយ​ ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត។
  4.  លោកអ្នក មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​គេហទំព័រ​នេះ​ ​ក្នុង​គោលដៅ​ណា​មួយ​ដែល​ផ្ទុយ​ពី​ច្បាប់​ទេ​ ​អ្នក​ត្រូវ​បាន​សន្មត់​ថា​បាន​យល់​ស្រប​ថា​នឹង​មិន​ផ្ញើ​ ​មិន​ប្រើប្រាស់​ ​មិនថត​ចំលង​ ឬ​បង្ហោះ​នូវ​អ្វី​ ដែល​ជា​ការ​បរិហាកេរ្តិ៍ ​ពាក្យអាសគ្រាម​ ឬ​ក៏​ជា​ការរំលោភ​ដល់​ភាព​ជា​ឯកជន​នៃ​ជន​ណា​ម្នាក់​ឡើយ។​ ​អ្នក​យល់​ព្រម​ក្នុង​ការ​មិន​ផ្ញើ​នូវ​គ្រប់​រូបភាព​ទាំងឡាយ​ណា​ដែល​មាន​លក្ខណៈ​ជា​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​និង​ការ​ផ្សព្វផ្សាយ​ជំរុញ​ការ​លក់​ ឬ​ក៏​វត្ថុ​ដែល​មាន​លក្ខណៈ​ស្រដៀង​ ​ឬ​ក៏​​សារ​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ប្រតិបត្តិ​ការ​ ​របស់​គេហទំព័រ​នេះ ​ឬ​ក៏​ការ​ប៉ះពាល់​ការ​ប្រើប្រាស់​ដោយរីករាយ​ ​នូវ​គេហទំព័រ​នេះ​។
  5.  ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត  ​សូម​ធ្វើការ​រក្សា​សិទ្ធ​គ្រប់​ពេល​ដោយ​មិន​បាច់​ជូន​ដំណឹង​ជា​មុន​នូវ​ការ​កែ​ប្រែ​ពន្យា​ ​ឬ​បញ្ឈប់​ជា​អចិន្រ្តៃយ៍​នូវ​ផ្នែក​ទាំងអស់​ ​ឬ​ខ្លះ​នៃ​គេហទំព័រ​ រិតត្បិត​ ឬ​ក៏ហាមឃាត់​មិន​ឱ្យ​ចូល​ទៅ​កាន់​គេហទំព័រ​នេះ​។
  6. លោកអ្នក​ត្រូវ​ជួសជុល​កំហូច​ខាត​ដល់​ ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត ក្នុង​ករណី​ណា​មួយ​ ដែល​មាន​ការ​បាត់បង់​ ឬ​ការ​ខូចខាត​​(​ដោយ​រាប់​ទាំង​សេវាកម្ម​ផ្នែក​ច្បាប់​ផង​ដែរ​) ​ពាក់ព័ន្ធ​នឹ​ង​ការ​ប្រើប្រាស់​តាម​ផ្លូ​វខុស​ ​ឬ​ក៏​រំលោភ​ទៅ​នឹង​ល័ក្ខខ័ណ្ឌ​ ​នៃ​ការ​ប្រើប្រាស់​ដែល​មាន​ចែង​ក្នុង​គេហទំព័រ​របស់​យើងខ្ញុំ​។
  7. ប្រសិន​បើ​អស់​លោកអ្នក​បាន​រំលោភ​ទៅ​លើ​ល័ក្ខខ័ណ្ឌ​នៃ​ការ​ប្រើប្រាស់​ដូច​ដែលមាន​ចែង​ក្នុង​គេហទំព័រ ​ ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត នឹង​ ផ្អាក​ ឬ​ក៏​បញ្ឈប់​លោក​អ្នក​ ក្នុង​ការ​ចូល​មក​កាន់​គេហទំព័រ​របស់​យើងខ្ញុំ​។
  8. ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត ដាក់ ដំណើរការគេហទំព័រ “ដូចដែលមាន” ​និង​ “ប្រើប្រាស់នេះ”​ នឹង​មិន​ធើ្វការ​ធានា​ណា​មួយ​ក្នុង​ការ​ បង្ហាញ​ ​ឬ ​បញ្ជាក់​ ​នៅ​ក្នុង​ ​ប្រតិបត្ដិការ​នៃ​គេហទំព័រ​នេះ​ នូ​វភាព​ត្រឹមត្រូវ​នៃ​ពត៌មាន​ ឬ​ ​ផលិតផល​ ឬ​ សេវាកម្ម​ ដែលមាន​នូវ​លើ​គេហទំព័រ​នេះ​​(​ដូច្នេះ​ការ​ធានា​បែបនេះ​នឹង​មិន​រាប់ប​ញ្ចូល​ក្រោម​ច្បាប់​ពាក់ព័ន្ធ​ណា​មួយ​ឡើយ​)​ ។​ក្នុង​ករណី​មាន​ការ​រងរបួស​ផ្ទាល់ខ្លួន​ ​ឬ​ក៏​ការ​ស្លាប់​ ​បណ្តាល​មក​ពី​ការ​ធ្វេស​ប្រហែស​របស់​ខ្លួន​ ឬ​ ​ការ​លួច​បន្លំ​ក្នុង​វិសាល​ភាព​ដែល​ អនុម័ត​ដោយ​ច្បា​ប់ ​ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត​ ​និង​ បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុ​ន​ថ្នាំជក់​អង់គ្លេសអាមេរិចកាំង​ ​ដទៃ​ផ្សេង​ទៀត​នឹង​មិន​ទទួល​ ខុស​ត្រូវ​ចំពោះ​ការ​ខាតបង់​ ឬ​ ​ការ​ខូ​ចខាត​ណា​មួយ​ ​មិនថា​នៅក្នុងកិច្ច​សន្យា​, កំហុស (រួម​ទាំងកា​រធ្វេស​ប្រហែស​) ឬ​ ករណី​ផ្សេង​ទៀត​ ​ទោះបី​ដោយ​ផ្ទាល់​ ឬ ដោយ​ប្រយោល​ (រួម​ទាំង​ប៉ុនែ្ត​មិនកំ​ណត់​ទោះ​បីដោយផ្ទាល់​ ឬ ដោយ​ប្រយោល​ នៃ​ការ​បាត់បង់​ប្រាក់ ​ចំណេញ​) ដោយ​ចៃដន្យ ​ឬ ករណី ​ដែល​អាច​បណ្តាល​​មក​ពី​ការ​ចូល​ដំណើរ​ការ​ ​ឬ​ការ​ប្រើប្រាស់​គេហទំព័រ​នេះ​។ ​ដោះស្រាយ​តែ​មួយ​គត់​របស់​លោកអ្នក​គឺ​បញ្ឈប់​ ​ការ​ប្រើ​ប្រាស់​គេហ​ទំព័រ​នេះ។​
  9. ​ប្រសិន​បើ​ផ្នែក​ណា​មួយ​នៃ​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​នេះ​  ​ត្រូ​វ​បាន​រ​កឃើញ​ថា​  ​មិន​អាច​អនុវត្ត​បាន​ ​តាម​វិធាន​ច្បាប់​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ទាំងអស់​ផ្សេងទៀត​ នឹង ​មិន​មាន​ផល​ប៉ះពាល់​ឡើយ។
  10. ល័ក្ខខ័ណ្ឌ​ ​នៃ​ការ​ប្រើប្រាស់​ ទាំងនេះ​ ​គ្រប់គ្រង​ទំនាក់ទំនង​ និង​ ​តំណាង​ឱ្យ​កិច្ចព្រមព្រៀង​ទាំងមូល​របស់​យើង​ជាមួយ​នឹង​អស់​លោកអ្នក​។
  11. ល័ក្ខខ័ណ្ឌ​ ​នៃការប្រើប្រាស់​ ​និង​មាតិកា​ដែល​មាន​នៅ​លើ​គេហទំព័រ​នេះ​ត្រូវបាន​ ​គ្រប់គ្រង​ដោយ​ច្បាប់​រ​បស់​ព្រះរាជាណាចក្រកម្ពុជា​ ហើយ​តុលាការ​មាន​យុត្តាតិ​កា​លើ​វិវាទ​ទាំង​ ឡាយ​ពាក់ព័ន្ធ​នឹង​គេហទំព័រ​នេះ​។

ព័ត៌មានរបស់ក្រុមហ៊ុន

ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត ធើ្វ​សាជីវកម្ម​នៅ​ ​ព្រះរាជាណាចក្រកម្ពុជា​។

អាសយដ្ឋាន​ អាគារលេខ​ ១១២១​ ផ្លូវជាតិលេខ ២​ សង្កាត់​ ចាក់អង្រែលើ​ ​ខណ្ឌមានជ័យ​  រាជធានីភ្នំពេញ​ ព្រះរាជាណាចក្រកម្ពុជា។​

អត្តលេខចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មៈ២០២E/ ១៩៩៦

លេខអត្តសញ្ញាណកម្មសាពើពន្ធៈ១០០០៤៦៦៨១

លេខទូរស័ព្ទៈ+៨៥៥ (០២៣) ៧២២ ៥៥៥

សូម​ផ្ញើ​សេចក្ដី​ជូន​ដំណឹង​តាម​ផ្លូវច្បាប់​ ទៅ​កាន់​ ក្រុមហ៊ុន​ ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត តាម​រយៈ​អាសយដ្ឋាន​ អាគារ​លេខ​ ១១២១​ ផ្លូវជាតិលេខ​ ២​ សង្កាត់​ ចាក់អង្រែលើ​ ខណ្ឌមានជ័យ​  រាជធានីភ្នំពេញ​ ព្រះរាជាណាចក្រកម្ពុជា​។​ រាល់​ ចំងល់​ និង​ ​បណ្តឹង​ដែល​ទាក់​ទ​ង​នឹង​គេហទំព័រ​នេះ​ សូម​មេត្តា​ ទំនាក់ទំនង​ ​ទៅ​ផ្នែក​កិច្ចការ​ទំនាក់ទំនង​សាជីវកម្ម​ និង​នីយ័តកម្ម​របស់​ក្រុមហ៊ុន​  ប្រ៊ីធីស អឹមើរិខិន ថឹប៊ែកខូ (ខេមបូឌា) លីមីតធីត ​តាម​រយៈ​អាសយដ្ឋាន​ អាគា​រលេខ​ ១១២១​ ផ្លូវជាតិលេខ ២​ សង្កាត់​ ចាក់អង្រែលើ​ ​ខណ្ឌមានជ័យ  ​រាជធានីភ្នំពេញ ​ព្រះរាជាណាចក្រកម្ពុជា​។
 

សេចកី្តកែសំរួលចុងក្រោយនៅថែ្ងទី ១៨ ខែធ្នូ ឆ្នាំ ២០១៤